Wednesday, January 2, 2019

រង្វាស់ប្រវែងធៀបនឹងម៉ែត្រ


រង្វាស់ប្រវែង

1.    សម្រាប់ខ្នាតធំជាង ម៉ែត្រ
1 Tm (តេរ៉ាម៉ែត្រ) = 1012 m ឬ សរសេរជាខ្ទង់រាយ 1,000,000,000,000 m (ម៉ែត្រ)  
1 Gm (ជីរ៉ាម៉ែត្រ) = 109 m ឬ សរសេរជាខ្ទង់រាយ 1,000,000,000 m (ម៉ែត្រ)
1 Mm (ម៉េកាម៉ែត្រ) = 106 m ឬ សរសេរជាខ្ទង់រាយ 1,000,000 m (ម៉ែត្រ)
1 Km (គីឡូម៉ែត្រ) = 103 m ឬ សរសេរជាខ្ទង់រាយ 1,000 m (ម៉ែត្រ)

2.    សម្រាប់ខ្នាត​តូចជាង ម៉ែត្រ
1 mm (មីលីម៉ែត្រ) = 10-3 m 0.001 m ម៉ែត្រ
1 µm (មីក្រូម៉ែត្រ) = 10-6 m 0.000.001 m ម៉ែត្រ
1 nm (ណាណូម៉ែត្រ) = 10-9 m 0.000.000.001 m ម៉ែត្រ
1 pm (ពីក្រូម៉ែត្រ) = 10-12 m 0.000.000.000.001 m ម៉ែត្រ

3.    រង្វាស់ពេលវេលា
1 សហសវត្ស = 1,000 ឆ្នាំ  
1 សតវត្ស       = 100 ឆ្នាំ  
1 ទសវត្ស       = 10 ឆ្នាំ  
1 ឆ្នាំ             = 356 ថ្ងៃ និង 6 ម៉ោង
1 ថ្ងៃ              = 24 ម៉ោង
1 ម៉ោង ​(h)     = 60 នាទី (mm)
1 នាទី (mm)  = 60 វិនាទី (s)
1 វិនាទី (s)     = 60’ មីនុត
1 មីនុត          = 60” សឺកុង

ចំណាំ៖
មូលហេតុដែល​ កុម្ភៈ តែងមានរយៈ ២៩ ថ្ងៃក្នុង១ខែ រៀងរាល់ ៤ឆ្នាំម្តង គឺដោយសារ ១ ឆ្នាំមានរយៈពេលរហូតដល់ ៣៦៥ ថ្ងៃ និង ៦ ម៉ោង ។ ដូចនេះ  រៀងរាល់ ៤ ឆ្នាំម្តងរយៈពេលក្នុង១ឆ្នាំនឹងកើន១ថ្ងៃ ហេតុនេះហើយទើបខែ កុម្ភៈមានរយៈពេល ២៩ថ្ងៃរៀងរាល់ ៤ឆ្នាំម្តង ។



4.    រង្វាស់ម៉ាស
1 គីឡូក្រាម (kg)     = 1,000 ក្រាម (g)
1 ហិចតូក្រាម (hg)   = 100 ក្រាម (g)
1 ដេកាក្រាម (dag)  = 10 ក្រាម (g)
1 ក្រាម (g)            = 0.001 គីឡូក្រាម (Kg)
1 ដេស៊ីក្រាម (dg)    = 0.1 ក្រាម (g)
1 សងទីក្រាម (cg)   = 0.01 ក្រាម (g)
1 មីលីក្រាម (mg)    = 0.001 ក្រាម (g)

រង្វាស់រង្វាល់ខ្មែ
1.    រង្វាស់ចំណុះ
1 តៅ                    = 2 កន្តាំង
1 កន្តាំង                 = 2 កូនល្អី
1 តៅស្រូវ               = 10 ទៅ 12 គីឡូក្រាម
1 តៅអង្ករ               = 15 គីឡូក្រាម
1 ថាំង                   = 2 តៅ

2.    រង្វាស់ប្រវែង
1 ធ្លាប់                   = 1 ទទឹមម្រាមដៃ
1 ចំអាម                 = 2 ធ្នាប់
1 ហត្ថ                   = 2 ចំអាម ឬ កន្លះលូក
1 ព្យាម                  = 4 ហត្ថ (ប្រវែង ១កែងដៃ)
1 គក់                    = ប្រវែងពីកែងដៃដល់ចុងម្រាមដែលក្តាប់
1 សិន                   = 20 ព្យាម
1 គាវុត                  = 100 សិន 2,000 ព្យាម
1 យោជន៍​​              = 400 សិន 16 គីឡូម៉ែត្រ

3.    រង្វាស់ទម្ងន់
1 ហ៊ុន                   = 10 លី
1 ជី                      = 10 ហ៊ុន
1 ​ដំឡឹង                 = 10 ជី
1 នាឡិ                  = 16 ដំឡឹង ឬ 600 ក្រាម
1 ចុង                    = 50 នាឡិ ឬ 30 គីឡូក្រាម
1​ ហាប                  = 2 ចុង ឬ 60 គីឡូក្រាម

4.    រង្វាស់​ចំនួន (ភាគច្រើនជាមួយផ្លែឈើ)
1 គូ                      = 2 (ប្រើសម្រាប់ផ្លែឈើ ឬ សម្ភារៈដែលប្រើពីរៗ ចង្កឹះ ស្លាបព្រា...)
1 នឹម                    = 2 (ប្រើសម្រាប់សត្វចិញ្ចឹម គោ ក្របី...)
1 ដំប                    = 4 (ប្រើសម្រាប់ផ្លែឈើ)
1 ​ផ្លូន                    = 40 10 ដំប (ប្រើសម្រាប់ផ្លែឈើ ឬ សម្រាប់រាប់សំណាប)
1 ស្លឹក                   = 400 10 ផ្លូន (ប្រើសម្រាប់ផ្លែឈើ ឬ សម្រាប់រាប់សំណាប)


Tuesday, January 1, 2019

គណិតវិទ្យា


1.    ការគណនាបរិមាត្រ
អ្វីជាបរិមាត្រ? បរិមាត្រគឺជាការវាស់ ឬស្វែងប្រវែងអ្វីជុំវិញអ្វីមួយ​។
1.1.    គណនាបរិមាត្រចតុកោណកែង
សំនួរ៖ អ្វីទៅជាចតុកោណកែង? តើយើងគណនាបរិមាត្រចតុកោណកែងដោយរបៀបណា?
ចម្លើយ៖ ចតុកោណកែង គឺជាទម្រងមួយដែលមានរាងបួនជ្រុងដែលមានជ្រុង២វែងស្មើគ្នា(ហៅថាបណ្តោយ) និងជ្រុង២ទៀតខ្លីស្មើគ្នា (ហៅថាទទឹង)។
បណ្តោយ


ទទឹង


រូបមន្ត៖ បរិមាត្រចតុកោណកែង = (បណ្តោយ + ទទឹង) x
សំនួរៈ ស្រែមួយមានរាងចតុកោណកែងដែលមាន បណ្តោយ ៥ម និង​ ទទឺង២ម។ ម្ចាស់ស្រែចង់ធ្វើរបងព័ទ្ធជុំវិញស្រែនោះ។ តើម្ចាស់ស្រែត្រូវធ្វើ
របងមានប្រវែងប៉ុន្មានម៉ែត?

ចម្លើយៈ ១៤ម ដោយបានមកពី (៥ + ២) x = ១៤ម

Tuesday, December 18, 2018

អធិប្បាយអំពីការធ្វើតារាងសង់ប្រាក់ | Talking About Loan Repayment Schedule


នេះជាការបង្ហាញដោយមានការអធិប្បាយសម្រាប់ចែកជូនបងប្អូន ដើម្បីធ្វើការស្វែងយល់អំពីរបៀបនៃការធ្វើការតារាងបង់សងកម្ចី។ សម្រាប់ការអធិប្បាយលើវីឌីអូនេះ ប្រហែលជាមិនទាន់បានក្បោះក្បាយនៅឡើយទេ ដោយសារតែវីឌីអូមានរយៈពេលខ្លី និងដើម្បីកុំឲ្យបងប្អូនត្រូវចំណាយពេលច្រើន។ ដើម្បីមានភាពងស្រួលដល់បងប្អូនសម្រាប់អ្នកដែលចេះខ្លះ និងមិនទាន់ចេះ ខ្ញុំនឹងធ្វើវីឌីអូលម្អិតមូយៗសម្រាប់ចែកជូនដល់បងប្អូនដែលនៅមិនទាន់ចេះ ឬនៅក្នុងកម្រិតដំបូងនៅឡើយ។ សម្រាប់បងប្ងូនដែលចេះស្រាប់ បងប្អូនអាចធ្វើការទស្សនាវីឌីអូនេះ។ 

សូមទស្សនាវិឌីអូខាងក្រោមសម្រាប់ព័ត៌មានលម្អិត 
---------------------------------------------------------------------------------------------------------------- 
This video is just show with sound description to contribute to you all to understand about how to prepare the loan schedule with multiple payment mode in the same table. As this short decription is not enougt meaning because of keeping short that avoid to wash your time. To simprify you all whether the senoir or junior guys, I will be making separaly video that is make afford for you all. 

For detail, please fiind out the video
 

Sunday, December 16, 2018

របៀបបកប្រែភាសានៅក្នុងកម្មវិធី Excel | How excel to make a language translate


វិឌីអូនេះគឺជាការប្រើប្រាសកម្មវិធី Excel ដើម្បីធ្វើការបកប្រែពីភាសាទៅភាសាមួយទៀតទៅតាមការចង់ បានរបស់អ្នក។
សម្រាប់​ព័ត៌មានលម្អិត សូមទស្សនាវីឌីអូខាងក្រោម៖
------------------------------------------------------------------------------------------------------------
This video is just use excel to make a language translate from any language into other language that you wish.
For more detail, please find out the video below:
------------------------------------------------------------------------------------------------------------

អគុណសម្រាប់ទស្សនា និង​ការផ្តល់មតិយោបល់!!!
Thank you for watching and your recommendation. 

រង្វាស់ប្រវែងធៀបនឹងម៉ែត្រ

រង្វាស់ប្រវែង 1.     សម្រាប់ខ្នាតធំជាង ម៉ែត្រ 1 Tm (តេរ៉ាម៉ែត្រ) = 10 12 m ឬ សរសេរជាខ្ទង់រាយ 1,000,000,000,000 m (ម៉ែត្រ)   1 G...